វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប បានជូនដំណឹងពីការជ្រើសរើសនិស្សិតអាហារូបករណ៍បំពេញបន្ថែមថ្នាក់ បរិញ្ញាបត្រចំនួន ៤៨០ នាក់ និង ថ្នាក់បរិញ្ញាបត្ររងចំនួន ១១៥ នាក់
នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤ វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប បានជូនដំណឹងពីការជ្រើសរើសនិស្សិតអាហារូបករណ៍បំពេញបន្ថែមថ្នាក់ បរិញ្ញាបត្រចំនួន ៤៨០ នាក់ និង ថ្នាក់បរិញ្ញាបត្ររងចំនួន ១១៥ នាក់ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើសចូលរៀន គឺថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្ររង ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រដែលមានតម្លៃស្មើ ឬ សញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ ៣ (កម្រិត៤)។
សិស្សានុសិស្ស អាចទទួលពាក្យផ្ទាល់ ឬ តាមគេហទំព័ររបស់ ក.ព.ល និង ដាក់ពាក្យចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង ០០ នាទីរសៀល។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខៈ ០១១ ៦៤៥ ៩៨៧/០១២ ៥៤៣ ៨៥៣៕
ចំពោះមុខជំនាញ និង ចំនួនត្រូវបែងចែកមានដូចក្នុងតារាងនៃខាងក្រោម ៖