ពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា បានចេញមកបង្ហាញរូបភាព Pre-Wedding យ៉ាងមានក្ដីសុខ ជាមួយនឹងគូដណ្ដឹងរបស់ខ្លួន

កម្សាន្ត៖ គឺជារឿងដ៏រីករាយកាលពីពេលកន្លងមកនេះ បន្ទាប់ពី ពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហាញពីទំនាក់ទំនងស្នេហា និងត្រូវបានគូស្នេហ៍សុំរៀបការ ដោយមានក្រុមគ្រួសារ និងមិត្តភ័ក្តធ្វើជាសាក្សី ពោរពេញដោយភាពកក់ក្ដៅ។

យ៉ាងណាមិញ ថ្មីៗនេះវិញ ពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា បានចេញមកបង្ហាញរូបភាព Pre-Wedding យ៉ាងមានក្ដីសុខ ជាមួយនឹងគូដណ្ដឹងរបស់ខ្លួន ដែលនៅក្នុងនោះដែរ រូបនាង ព្រមទាំងទាំងគូដណ្ដឹង បានរៀបចំតុបតែងខ្លួនក្នុងឈុតប្រពៃណី យ៉ាងស្រស់សោភា ទៀតផង។

ជាមួយគ្នានេះដែរ រូបនាង ក៏បានបង្ហើបពីការរៀបចំមង្គលការ ដែលត្រៀមនឹងធ្វើឡើងនៅខែក្រោយនេះ ធ្វើឲ្យហ្វេនៗនិងមិត្តៗជាច្រើន បានចូលមកអបអរសាទរ និងជូនពរឲ្យនាងកាន់តែមានក្ដីសុខ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អត្ថបទដែលជាប់ទាក់ទង