អ្នកជិះឡាន Pick Up ចង់បើកលើផ្លូវល្បឿនលឿន មិនអនុញ្ញាតិដាក់មនុស្សនៅខាងក្រោយទេ ព្រោះមូលហេតុទាំងនេះ
នាពេលថ្មីៗនេះ តាមរយៈផេកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឆ្លើយតបទៅនឹងសំណួរប្រចាំសប្ដាហ៍ ដែលបានសួរថា ៖ «តើនៅលើផ្លូវល្បឿនលឿន អនុញ្ញាតឱ្យរថយន្ដប្រភេទភីកអាប់ (Pick-up) ផ្ទុកអ្នកដំណើរនៅខាងក្រោយបានដែរឬទេ?»
ទាក់ទិនទៅនឹងសំណួរនេះ ក្រុមការងារផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឆ្លើយតបបញ្ជាក់ឱ្យដឹងថា អ្នកមានឡាន Pick Up ចង់បើកបរលើផ្លូវល្បឿនដោយផ្ទុកអ្នកដំណើរនៅខាងក្រោយ គឺមិនអនុញ្ញាតិនោះទេ នោះគឺដោយសារតែកត្តាទាំងនេះ៖
– ជៀសវាងគ្រោះថ្នាក់ ឬ ឧបទ្ទវហេតុ កើតឡើងតាមដងផ្លូវ
– បង្កហានិភ័យខ្ពស់ដល់អាយុជីវិតអ្នករួមដំណើរ
គួរឱ្យដឹងផងដែរថា កាលពីពេលកន្លងទៅ ក្រុមការងារផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ក៏ធ្លាប់បានក្រើនរំឭកបន្ថែមអំពីចំណុចសំខាន់ៗមួយចំនួន ដែលអ្នកបើកបរ និង អ្នករួមដំណើរគួរយល់ដឹង ដែលមានដូចជា៖
១. ហាមបើកបរត្រឡប់ក្រោយ
២. ហាមបើកបរបញ្រ្ចាសទិស ឬ ថយក្រោយ
៣. ហាមបើកបរលើសល្បឿនកំណត់
៤. ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់
៥. ហាមបោះសំរាមចោលតាមផ្លូវ
៦. ហាមឈប់លើគន្លងឈប់បន្ទាន់ដោយគ្មានករណីអាសន្ន៕