ក្រុងបាងកក ប្រទេសថៃ ប្រឈមជន់លិចដោយទឹកជំនន់ សូមពលរដ្ឋកម្ពុជាដែលធ្វើការទីនោះ មានការប្រុងប្រយ័ត្នខ្ពស់
កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជជីវៈបានចេញសេចក្ដីប្រកាសជូនដំណឹងដល់ពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងស្នាក់នៅ និង ធ្វើការក្នុងប្រទេសថៃ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈទីក្រុងបាងកកកំពុងប្រឈមនឹងការជន់លិចដោយទឹកជំនន់។
ក្នុងសេចក្ដីប្រកាសបានរៀបរាប់ថា ថ្មីៗនេះអាជ្ញាធរថៃបានចេញសេចក្ដីជូនដំណឹងដល់ពលរដ្ឋរស់នៅតាមតំបន់ចំនួន ១៦ ក្បែរប្រភពទឹក ជាពិសេសតាមបណ្ដោយទន្លេចៅប្រៈយ៉ាក្នុងក្រុងបាងកក ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និង រៀបចំទុកដាក់សម្ភារប្រើប្រាស់នៅកន្លែងមានសុវត្ថិភាព ព្រោះថាកម្រិតទឹកទន្លេចៅប្រៈយ៉ាអាចកើនឡើងខ្ពស់ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៣ ខែតុលាខាងមុខនេះ។
ដូចនេះដែរ ខាងក្រសួងបានអំពាវនាវដល់ពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅ និង ធ្វើការតាមបណ្ដោយទន្លេចៅប្រៈយ៉ានាទីក្រុងបាងកក និង តំបន់ផ្សេងៗទៀត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និង បន្តយកចិត្តទុកដាក់តាមដានស្ថានការណ៍ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃឱ្យបានខ្ជាប់ខ្ជួន៕
សូមអានព័ត៌មានលម្អិតខាងក្រោមនេះ៖