បាក់ឌុប ២០២៤៖ មានបេក្ខជនអវត្តមានសរុប ២៤០៦នាក់ និងមានបញ្ហាសុខភាពសរុប ១៣៦នាក់
កម្ពុជា៖ យោងតាមការបង្ហោះចេញពីគេហទំព័រផ្លូវការរបស់ ក្រសួងអប់រំ យុវវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃ ៨ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នេះ ពិតជាមានដំណើរការយ៉ាងរលូន ហើយមណ្ឌលប្រឡងមានសភាពស្ងប់ស្ងាត់ល្អ ស្របទៅតាមសេចក្ដីណែនាំរបស់ក្រសួង។
ដោយឡែក ចំនួនសិស្សដែលបានចុះឈ្មោះចូលរួមប្រឡងមានសរុបទាំងអស់ ១៣៧.០៤០នាក់ ដែលមានស្រីចំនួន ៧៤.៨៨២នាក់ ដោយមានមណ្ឌលប្រឡងសរុប ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់។
អ្វីដែលកត់សម្គាល់នោះ ក្រោយពីធ្វើការបញ្ចប់ការប្រឡងរួចមក ក្រសួងបានប្រកាសថាមានបេក្ខជនអវត្តមានចំនួន ២.៤០៦នាក់ ក្នុងនោះមានស្រីចំនួន ៩១៥នាក់ ត្រូវជា ១.៧៦ភាគរយនៃចំនួបបេក្ខជនសរុប។ សម្រាប់បេក្ខជនស្វៃរិន (ចំណេះទូទៅនិងបំពេញវិជ្ជា)អវត្តមានសរុប ១.៩៩០នាក់ ក្នុងនោះមានស្រី ៧៣៨នាក់។
ដោយឡែក សម្រាប់បេក្ខជនមានបញ្ហាសុខភាពអំឡុងពេលប្រឡងមានសរុបចំនួន ១៣៦នាក់ ដោយមិនអាចបន្តការប្រឡងបានចំនួន១០នាក់ ដាក់ឲ្យប្រឡងដាច់ដោយឡែកមាន២២នាក់ និងចួបគ្រោះថ្នាក់ចរាចរណ៍ ៧ នាក់៕
សេចក្ដីប្រកាស