ដំណើរការសំណេរ នាព្រឹកថ្ងៃទី១ ការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅដោយរលូន ខណៈមានបេក្ខជនអវត្តមាន ២១២២ នាក់ ក្នុងនោះ ស្រី ៨១៨នាក់

ភ្នំពេញ៖ ក្នុងដំណើរការសំណេរ នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានប្រព្រឹត្តទៅដោយរលូន ខណៈមានបេក្ខជនអវត្តមានសរុប ២១២២ នាក់ ក្នុងនោះ ស្រី ៨១៨នាក់។

យោងតាមរយៈហ្វេសប៊ុក នៅថ្ងៃទី៨ តុលានេះ ក្រសួងអប់រំ បានឲ្យដឹងទៀតថា ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូន និងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ នៅព្រឹកនេះ បេក្ខជនប្រឡងចំនួនពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)៕

អត្ថបទដែលជាប់ទាក់ទង