ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចែករំលែកចំណេះដឹង ពាក់ព័ន្ធទៅនឹងការបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ដែលផុតកំណត់

នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចែករំលែកចំណេះដឹង ពាក់ព័ន្ធទៅនឹងការបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ដែលផុតកំណត់។

ក្នុងនោះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យបានដឹងថា ការបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ដែលផុតកំណត់ក្រោម ៣០ ថ្ងៃ គឺមិនមានការពិន័យឡើយ។ ដោយឡែកប្រសិនបើលើស ៣០ ថ្ងៃ នឹងពិន័យ ៥០០ រៀល/ថ្ងៃ សម្រាប់រថយន្តធុនតូច និង ២០០០ រៀល/ថ្ងៃ សម្រាប់រថយន្តធុនធំ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម ប្រិយមិត្តអាចទាក់ទងលេខប្រឹក្សាយោបល់ 1275 ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង