ស្ថានភាព កោះនារា ត្រូវទឹកទន្លេមេគង្គជន់លិចផ្លូវដើរខាងក្រោមតាមមាត់ទន្លេ សម្រេចផ្អាកបណ្ដោះអាសន្នរហូតដល់ទឹកទន្លេស្រកវិញ

នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ តាមរយៈផេក Norea City បានបង្ហោះសារជម្រាបដំណឹងជូនបងប្អូនសាធារណ​ជន​ឱ្យ​បានដឹងថា ដោយសារគ្រោះធម្មជាតិ បង្កឱ្យមានភ្លៀងធ្លាក់ជោកជាំ និង ទឹកទន្លេមេគង្គមានការកើនឡើងគួរ​ឱ្យ​កត់​សម្គាល់​គ្រប់ទិសទី គ្រប់តំបន់ ក្នុងប្រទេសកម្ពុជា ហើយសួនឧទ្យាននរាដែលស្ថិតតាមដងទន្លេមេគង្គខាងក្រោម ក៏បានទទួលឥទ្ធិពលនេះបន្តិចបន្តួចដែរ ដោយកម្រិតទឹកទន្លេនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ ឡើងដល់ ៩.២ ម៉ែត្រ ស្មើនឹងនីវ៉ូផ្លូវដើរខាងក្រោមតាមមាត់ទន្លេ។

ដើម្បីធានាបាននូវសុខសុវត្ថិភាព ខាងកោះនរាបានសម្រេចបិទផ្អាកដំណើរការសួនឧទ្យាននរា (ផ្លូវដើរខាងក្រោមតាមមាត់ទន្លេ) ជាបណ្តោះអាសន្ន រហូតដល់ទឹកទន្លេស្រកទៅវិញខ្លះ។

ប្រភពខាងលើបានឱ្យដឹងទៀតថា យ៉ាងណាមិញបងប្អូនអាចបន្តអញ្ជើញលេងកម្សាន្តនៅទីក្រុងនរា បានជាធម្មតា ដើរកម្សាន្តតាមសួន និង ផ្លូវថ្មើរជើងខាងលើសួន Picnic ក្បែរស្ពាន ក៏ដូចជាទស្សនាផ្សាររាត្រី សួនកម្សាន្តកុមារ ហាងអាហារផ្សេងៗទៀត៕

ប្រភពរូបភាព ៖ ប្រជាពលរដ្ឋ

អត្ថបទដែលជាប់ទាក់ទង