ស្រីស្អាត Lauryn បានបញ្ចេញរូបជាច្រើនសន្លឹកស្លៀករ៉ូបពាក់ស បញ្ចេញសាច់សខ្ចីបែបហឹរៗក្នុង Studio ដោយម្ចាស់ហាងបានទម្លាយថា នាងថតផលិតផលផ្ទាល់ខ្លួន

បើគិតមកដល់ពេលនេះ រយៈពេលប្រមាណ ១ ឆ្នាំ កន្លះ មកហើយ ដែលតារាចម្រៀងរ៉េប​វណ្ណដា និង ស្រីស្អាត Lauryn បានបើកចំហចំណងស្នេហ៍ជាសាធារណៈដល់អ្នកគាំទ្រ។

ក្នុងនោះ ក្រោយពីក្លាយជាមិត្តស្រីរបស់តារាចម្រៀងរ៉េប វណ្ណដា ហើយ កញ្ញា Lauryn ក៏ត្រូវបានអ្នកគាំទ្រចូលចិត្តតាមដាននាងមិនដាច់នោះឡើយនៅលើបណ្តាញសង្គម មិនថាតែជីវិតស្នេហារបស់អ្នកទាំង ២ និង ជីវិតឯកជនផ្សេងទៀតនោះ។

មួយរយៈចុងក្រោយនេះ អ្នកគាំទ្រសង្កេតឃើញថា កញ្ញា Lauryn កាន់តែមានទីផ្សារការងារសិល្បៈច្រើនជាងមុនទៅទៀត ដោយនាងបានចូលរួមថតពាណិជ្ជកម្មឱ្យហាងសម្លៀកបំពាក់ និង ក្រុមហ៊ុនមួយចំនួន។ ម្យ៉ាងវិញទៀត កញ្ញា Lauryn ក៏ជាថៅកែស្រីម្នាក់ មានជំនួញផ្ទាល់ខ្លួនដូចគ្នា ដែលជាផលិតផលថែរក្សាស្បែក។

ជាក់ស្តែង ថ្មីៗនេះ Lauryn បានបញ្ចេញរូបជាច្រើនសន្លឹកស្លៀករ៉ូបពាក់ស បញ្ចេញសាច់សខ្ចីបែបហឹរៗក្នុង Studio ដោយម្ចាស់ហាងបានទម្លាយថា នាងថតផលិតផលផ្ទាល់ខ្លួន។ ចំណុចនេះដែរ អ្នកគាំទ្រក៏ជឿជាក់ថា ប្រាកដជាកញ្ញា Lauryn ថតសម្រាប់ផលិតផលផ្ទាល់ខ្លួនរបស់នាងហើយ៕

អត្ថបទដែលជាប់ទាក់ទង