ប្រទេសឥណ្ឌា កំពុងផ្ទុះឆ្លងជំងឺគ្រុនក្ដៅអាថ៌កំបាំង សម្ល-ា.//ប់មនុស្សអស់ ១៦ នាក់ហើយ

កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ មន្ត្រីប្រចាំរដ្ឋ Gujarat ប្រទេសឥណ្ឌាបានបញ្ជាក់ថា ការផ្ទុះឆ្លងនៃជំងឺគ្រុនក្ដៅដ៏អាថ៌កំបាំងក្នុងរដ្ឋនេះ បានបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ១៦ នាក់ហើយ។ ការផ្ទុះឆ្លងនោះដែរបានកើតមានក្នុងភូមិមួយចំនួននៃស្រុក Kachchh ស្ថិតនៅចម្ងាយប្រមាណ ៣៨០ គីឡូម៉ែត្រភាគខាងលិចក្រុង Gandhinagar រដ្ឋ Gujarat។

មកទល់ពេលនេះ ខាងក្រុមគ្រូពេទ្យនៅមិនទាន់អាចរកឃើញថាជំងឺនោះជាជំងឺអ្វីឱ្យពិតប្រាកដនោះឡើយ គ្រាន់តែខាងមន្ត្រីសុខាភិបាលលើកឡើងថា ករណីឆ្លងជំងឺអាថ៌កំបាំងនេះបានចាប់ផ្ដើមផ្ទុះឡើងភ្លាមៗក្រោយតំបន់នោះរងការវាយប្រហារដោយជំនន់ទឹកភ្លៀង។ ថ្លែងបញ្ជាក់ លោក Rushikesh Patel រដ្ឋមន្ត្រីផ្នែកសុខាភិបាលក្នុងតំបន់បានរៀបរាប់ថា៖ «មកដល់ឥលូវនេះមានករណីស្លាប់ ១៦ នាក់ហើយក្នុងភូមិចំនួន ៧ នៅក្រុង Lakhpat និង Abdasa ក្រោយការផ្ទុះឆ្លងជំងឺគ្រុនក្ដៅនោះ។ ខាងនាយកដ្ឋានផ្នែកសុខាភិបាកប្រចាំរដ្ឋទាំងមូលកំពុងតែខ្នះខ្នែងរកមូលហេតុពីក្រោយការផ្ទុះឆ្លងនៃជំងឺនេះ»

ចាប់តាំងពីការផ្ទុះឆ្លងនៅដើមខែនេះមកទល់ពេលនេះ រកឃើញមានករណីឆ្លងរហូតដល់ជាង ៦០ នាក់ហើយ នេះបើតាមការបញ្ជាក់ពីមន្ត្រីសុខាភិបាលផ្ទាល់ ហើយចំពោះរោគសញ្ញានៃអ្នកជំងឺដែលបានបាត់បង់ជីវិតវិញ តាមការប្រាប់ពីពលរដ្ឋក្នុងតំបន់បានឱ្យដឹងថា អ្នកជំងឺមានអាការក្ដៅខ្លួន ផ្ដាសាយ ក្អក រលាកសួត និង បញ្ហាពិបាកដកដង្ហើម៕

ប្រភព៖ Xinhua

អត្ថបទដែលជាប់ទាក់ទង