ផ្ទុះចាប់អារម្មណ៍ខ្លាំង ! វណ្ណដា និង ជី ដេវីត ត្រៀមជួបគ្នាបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍បើកកីឡាជាតិ លើកទី ៤

មហាជនអ្នកគាំទ្រវិស័យកីឡាបានជ្រាបហើយថា ក្រសួងអប់រំបានត្រៀមរៀបចំពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាជាតិលើកទី ៤ និង កីឡាជាតិជនពិការលើកទី ២ ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។

ថ្មីៗនេះដែរ អ្វីដែលធ្វើឱ្យមហាជនលើបណ្ដាញសង្គមកំពុងផ្ទុះចាប់អារម្មណ៍ខ្លាំង ខណៈទទួលបានដំណឹងថាក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាជាតិលើកទី ៤ នេះ នឹងមានវត្តមានរបស់កំពូលតារាចម្រៀងរ៉េប ២ រូប គឺ លោក វណ្ណដា និង លោក ជី ដេវីត ព្រមទាំងសិល្បករល្បីៗប៉ុន្មានរូបទៀត នឹងបង្ហាញការសម្ដែងចម្រៀង ក៏ដូចជាទស្សនីយភាពអស្ចារ្យផ្សេងៗក្នុងព្រឹត្តិការណ៍ដ៏ធំនេះដែរ។

ក្រោយពីទទួលបានដំណឹងនេះដែរ មហាជនអ្នកគាំទ្ររបស់កំពូលតារាចម្រៀងល្បីៗទាំងនេះ ក៏កំពុងផ្ទុះចែករំលែកខ្លាំងលើបណ្ដាញសង្គមភ្ជាប់ជាមួយនឹងចិត្តរំភើបចំពោះវត្តមានដ៏កម្ររបស់កំពូលតារាចម្រៀងល្បីៗក្នុងព្រឹត្តិការណ៍តែមួយនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង