អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះវីដេអូកំពុង Unboxing តុក្កតាចំនួន ៥ ទៀតហើយ ដោយតុក្កតាមួយៗមានតម្លៃចាប់ពីជាង ១ ពាន់ដុល្លារឡើងទៅ(វីដេអូ)
កន្លងមក អ្នកគាំទ្រជាច្រើនធ្លាប់បានសរសើរមកហើយពីតារាស្រី គង់ ចាន់ស្រីមុំ ដែលជារឿយៗនាងតែងបង្ហាញជីវិតរីករាយ និង ឡូយឆាយ ជាមួយការដើរកម្សាន្តទៅកន្លែងលំដាប់ៗ ជាពិសេសនាងតែង unboxing របស់ប្រើប្រាស់ម៉ាកយីហោល្បីៗមានតម្លៃខ្ទង់ពាន់ខ្ទង់ម៉ឺនដុល្លារ។
ថ្មីៗនេះ ស្របពេលការ Unboxing តុក្កតា ម៉ាកល្បីកំពុងពេញនិយមនោះ គេក៏ឃើញតារាស្រី គង់ ចាន់ស្រីមុំ ក៏បានចាយលុយ ទិញតុក្កតាប្រ៊េនល្បីៗតម្លៃថ្លៃមក Unboxing ដូចគ្នាដែរ។ ក្នុងនោះ នាងបាន Unboxing តុក្កតារបស់ក្រុមហ៊ុនតុក្កតាដ៏ល្បីរបស់ POP MART និង ក្រុមហ៊ុនតុក្កតាល្បីៗជាច្រើនទៀតដែរ។
ដោយឡែក បើទោះជាមានតុក្តតាតម្លៃថ្លៃៗជាច្រើននៅផ្ទះហើយក្ដី ថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះវីដេអូកំពុង Unboxing តុក្កតាចំនួន ៥ ទៀតហើយ ដោយតុក្កតាមួយៗមានតម្លៃចាប់ពីជាង ១ ពាន់ដុល្លារឡើងទៅ។ ការ Unboxing លើកនេះ មានតុក្កតាចំនួន ៥ ប៉ុណ្ណោះ ប៉ុន្តែបើគិតតម្លៃត្រួសៗទៅ គឺអ្នកនាង គង់ ចាន់ស្រីមុំ ចាយលុយលើស ៥ ពាន់ដុល្លារ ទៅទៀត៕
សូមទស្សនា វីដេអូខាងក្រោម៖







