គ្រូទស្សន៍ទាយជោគវាសនា នឹងមើលជំងឺ ដែលបានយកស្បង់ជីវរ ព្រះសង្ឃព្រះពុទ្ធសាសនា មកស្លៀកពាក់ ហើយថតបង្ហោះក្នុងបណ្តាញសង្គម ខាងមន្ទីរធម្មការខេត្តក្រចេះ ចុះណែនាំនឹងធ្វើកិច្ចសន្យាហើយ
ក្រចេះ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នំា២០២៣នេះ មន្ទីរធម្មការខេត្តក្រចេះចុះណែនាំនឹងធ្វើកិច្ចសន្យាហើយ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ចំពោះបុគ្គលឈ្មោះ សុខ នី ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅក្នុងសង្កាត់អូឬស្សី ក្រុងក្រចេះ មុខរបរ គ្រូទស្សន៍ទាយជោគវាសនា នឹងមើលជំងឺ ដែលបានយកស្បង់ជីវរ ព្រះសង្ឃព្រះពុទ្ធសាសនា មកស្លៀកពាក់ ហើយថតបង្ហោះក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា ហើយសន្យាថាឈប់ប្រព្រឹត្ត តទៅទៀតហើយ ។
ខាងក្រោមនេះ ជាខ្លឹមសារនៃកិច្ចសន្យាមានដូចតទៅ ៖