នាំគ្នាទៅលួចមាន់ ក្នុងរោងចិញ្ចឹមមាន់ ចាប់បាន២នាក់ ម្នាក់ទៀតរត់ចោលគ្នាបាត់

ខេត្តកណ្តាល ៖ យុវជន ចំនួន៣នាក់ បាននាំគ្នា ទៅលួចមាន់ ប្រជាពលរដ្ឋដល់ក្នុងរោងចិញ្ចឹម ប៉ុន្តែត្រូវសមត្ថកិច្ច ឃាត់បាន២នាក់ បក្ខពួកម្នាក់ទៀត រត់ចោលគ្នាបាត់។ ហេតុការណ៍នេះកើតឡើង កាលពីរំលងអាធ្រាត្រថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះ ឡុង លិ អាយុ២៣ឆ្នាំនិង ឈ្មោះ ឈុន ថានា អាយុ២០ឆ្នាំ និងម្នាក់ទៀតកំពុងរត់គេចខ្លួន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង