ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មានការចែកចាយព័ត៌មានពីតារាប្រុស ម៉ៃ សុគន្ធ បានបើករថយន្តបុករះ និង ព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចចាប់បាន

កាលពីរាត្រីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជន និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មានការចែកចាយព័ត៌មានពីតារាប្រុស ម៉ៃ សុគន្ធ បានបើករថយន្តបុករះ និង ព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចចាប់បាន។

ក្នុងហេតុការណ៍នោះ លោក ម៉ៃ សុគន្ធ បានបើករថយន្តបុករះពីបឹងបៃតង និង ព្យាយាមរត់គេច​ តែក៏ជាប់អន្ទាក់នៅម្តុំទឹកថ្លា និង ត្រូវបានសមត្ថកិច្ចវាយកខ្នោះ យកទៅអធិការខ័ណ្ឌសែនសុខភ្លាមៗផងដែរ។

គួរជម្រាបថា លោក ម៉ៃ សុគន្ធ បានបើករថយន្ត LAND CRUISER ដោយព្យាយាមរត់គេចពីគោលដៅត្រួតពិនិត្យអនុវត្ថន៍ច្បាប់ចរាចរណ៍ ទើបន្តមកបុករះកង់បី និង វិលទៅបុករបាំងថ្មឱ្យរលំអស់ ២ ផ្ទាំង។ រីឯរថយន្តរងកាខូចខាតយ៉ាងដំណំបង្កឱ្យមានមនុស្សរងរបួសម្នាក់ នៅលើផ្លូវសហព័ន្ធរុស្ស៊ី ក្បែរផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលា១២ និង ២០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤៕

 

អត្ថបទដែលជាប់ទាក់ទង