កញ្ញា នីគី នីគី ប៊ិះចាញ់បោ.កគេ រឿងទិញសំបុត្រ VIP Solo Concert របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា (វីដេអូ)

កញ្ញា នីគី នីគី បានទម្លាយរឿងរ៉ាវស្មានមិនដល់មួយ នៅលើគណនីហ្វេសប៊ុកផេក ដែលកញ្ញា និង ក្រុមការងារ ប៊ិះនឹងត្រូវបាញ់បោកគេរឿងទិញសំបុត្រ VIP តពីគេ ដើម្បីទៅមើលការប្រគំតន្រ្តី Solo Concert របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខ។

តាមការរៀបរាប់របស់កញ្ញា នីគី នីគី បានឱ្យដឹងថា កញ្ញា និង ក្រុមការងារបានទាក់ទងទៅបុរសម្នាក់ដើម្បីទិញសំបុត្រ VIP Solo Concert របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា តពីគេតាមប្រព័ន្ធតេឡេក្រាម ដោយជនអនាមិកនោះ តម្រូវឱ្យបង់លុយមុន ប៉ុន្ដែដោយខ្លាចមានការចាញ់បោកដោយប្រការណាមួយ ក្រុមការងាររបស់កញ្ញា នីគី នីគី ក៏បានបដិសេធ និង ស៊ើបរកព័ត៌មាននានាដែលពាក់ព័ន្ធនឹងជនអនាមិកនោះ ទីបំផុតក៏ប្រទះឃើញថា ជននោះជាបុគ្គលបោកប្រាស់ម្នាក់។

តែយ៉ាងណា ចុងក្រោយកញ្ញា នីគី នីគី ក៏ទទួលបានសំបុត្រពិតប្រាកដចូលរួមទស្សនាការប្រគំតន្រ្តីរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ពីបុគ្គលផ្សេងទៀត។ គេចាំបានថា នីគី នីគី តែងបង្ហាញការស្រឡាញ់ និង ជាអ្នកគាំទ្ររបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មួយរូប។ សូមទស្សនាវីដេអូលម្អិតខាងក្រោម ៖


អត្ថបទដែលជាប់ទាក់ទង