តារាចម្រៀងរ៉េប វណ្ណដា ដឹកដៃគូស្នេហ៍ កញ្ញា Lauryn ទៅមើលគម្រោងនៃការដេគ័រផ្ទះថ្មីជាមួយគ្នា

អ្នកគាំទ្រ ច្បាស់ជាបានជ្រាបមកហើយ ពីទំហំនៃភាពល្បីល្បាញរបស់តារាចម្រៀងរ៉េប វណ្ណដា ដែលអាចចាត់ទុកថា ជាកំពូលតារាចម្រៀងរ៉េបវ័យក្មេងទទួលបានការគាំទ្រយ៉ាងសុសសាយពីមហាជនទាំងក្នុងស្រុក និង ក្រៅប្រទេស។

ក្នុងនោះ វណ្ណដា ក៏ជាតារាចម្រៀងរ៉េបកម្ពុជាមួយរូប ដែលបានបង្ហាញវប្បធម៌ អរិយធម៌របស់កម្ពុជាលើឆាកអន្តរជាតិកំពូលៗជាច្រើន។ លើសពីនោះ មិនត្រឹមតែជាការសម្តែង តែ វណ្ណដា បាននាំឈ្មោះជាកូនខ្មែរ បង្ហាញលើឆាកធំៗជាទីមោនភាពដល់ប្រទេសកម្ពុជាទៀតផង។

ងាកមកកាន់ជីវិតឯកជនវិញ ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា វណ្ណដា គឺជាតារាចម្រៀងរ៉េបល្បីល្បាញ ដែលអាចរកប្រាក់ចំណូលបានច្រើនសន្ធឹក តែយ៉ាងណាក៏ដោយ តារាចម្រៀងរ៉េបរូបនេះ​ ក៏ត្រូវបានអ្នកគាំទ្រលើកឡើងថា លោកជាតារាប្រុសមិនសូវសម្ញែងពីទ្រព្យសម្បត្តិនោះឡើយ។

ជាការពិតណាស់ បច្ចុប្បន្ន វណ្ណដា មិនត្រឹមតែមានផ្ទះនៅឯស្រុកកំណើតនាក្រុងព្រះសីហនុនោះទេ តែលោកក៏មានផ្ទះវីឡាក្នុងទីក្រុងភ្នំពេញ និង មាន Penthouse ផងដែរ។ ម្យ៉ាងវិញទៀត បើតាមប្រភពស្និទ្ធស្នាលបានឱ្យដឹងថា លោកក៏មានផ្ទះមួយនៅឯក្រុងតាខ្មៅទៀតផង។

យ៉ាងណាមិញ ថ្មីៗនេះ អ្នកគាំទ្រមានការចាប់អារម្មណ៍នឹងរូបភាពប៉ុន្មានសន្លឹក ដែលគណនី Tik Tok របស់អ្នកគាំទ្របានបង្ហោះបង្ហាញពីសកម្មភាព នៃការជជែករឿងរៀបចំដេគ័រផ្ទះថ្មីរបស់តារាចម្រៀងរ៉េប វណ្ណដា។ ក្នុងនោះ គេបានឃើញ វណ្ណដា ដឹកដៃគូស្នេហ៍ គឺកញ្ញា Lauryn ទៅមើលគម្រោងនៃការដេគ័រផ្ទះថ្មីជាមួយគ្នាដែរ៕

អត្ថបទដែលជាប់ទាក់ទង