ទិដ្ឋភាពដ៏ក្រៀមក្រំ នៃពិធីបុណ្យស-ពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

តាមការជូនដំណឹងរបស់ក្រសួងព្រះបរមរាជវាំង សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាពកាលពីថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៨ និង ៣៥ នាទីព្រឹក ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្ន សពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវបានតម្កល់ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ (២១៤) ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី ០៣ ខែ កញ្ញា នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គោរពវិញ្ញាណក្ខន្ធសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ផងដែរ។

ការបាត់បង់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់នូវឥស្សរជន និង ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតរបស់សម្តេច បានខិតខំយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី និង ការលះបង់ពុះពារគ្រប់ឧបសគ្គដើម្បី ជាតិ សាសនា និង ព្រះមហាក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង