រាជរដ្ឋាភិបាលកម្ពុជា សម្រេចយកថ្ងៃ ២៩ ធ្នូ ជាទិវាសន្តិភាព ដាក់បញ្ជូលក្នុងថ្ងៃឈប់សម្រាកនៅឆ្នាំ ២០២៥

យោងតាមអនុក្រឹត្យ ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រ​ចាំឆ្នាំ ២០២៥ បានឱ្យដឹងថា កម្ពុជានឹងមានថ្ងៃឈប់សម្រាកទាំងអស់រយៈពេល ២២ ថ្ងៃក្នុងមួយឆ្នាំ នាឆ្នាំ ២០២៥ ខាងមុខនេះ។

តាមមាត្រា ១ នៃអនុក្រឹត្យ ថ្ងៃឈប់សម្រាកទាំងអស់មាន ៖

-ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសាកល សម្រាក ១ ថ្ងៃ

-ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក ១ ថ្ងៃ

-ថ្ងៃទី ០៨ មីនា ទិវានារីអន្តរជាតិ សម្រាក ១ ថ្ងៃ

-ថ្ងៃទី ១៤ -១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក សម្រាក ៣ ថ្ងៃ

-ថ្ងៃទី ០១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក ១ ថ្ងៃ

-ថ្ងៃទី ១១ ឧសភា ពិធីបុណ្យវិសាខបូជា សម្រាក ១ ថ្ងៃ

-ថ្ងៃទី ១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ ថ្ងៃ

-ថ្ងៃទី ១៥ ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក ១ ថ្ងៃ

– ថ្ងៃទី ១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក ១ ថ្ងៃ

-ថ្ងៃទី ២១-២២-២៣ កញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក ៣ ថ្ងៃ

-ថ្ងៃទី ២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក ១ ថ្ងៃ

-ថ្ងៃទី ១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និង​ ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» សម្រាក ១ ថ្ងៃ

-ថ្ងៃទី ២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រាក ១ ថ្ងៃ

-ថ្ងៃទី ៤-៥-៦ វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប​ និង សំពះព្រះខែ អកអំបុក សម្រាក ៣ ថ្ងៃ

-ថ្ងៃទី ០៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ ថ្ងៃ

-ថ្ងៃទី ២៩ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា​ សម្រាក ១ ថ្ងៃ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង