លោក គុយ វ៉ាត ថៅកែហាង Park Coffee ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោយតំណាងអយ្យការចោទប្រកាន់ពីបទ

កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនលោក គុយ វ៉ាត ដែលជាថៅកែហាង Park Coffee និង ជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និង ឆបោកប្រាក់ផ្សេងៗទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

លុះនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ លោក គុយ វ៉ាត ថៅកែហាង Park Coffee ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោយតំណាងអយ្យការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»

ក្នុងនោះ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកឱ្យបានដឹងថា លោក គុយ វ៉ាត ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ ដោយលោកបានរងនូវពាក្យបណ្តឹងជាច្រើន ពាក់ព័ន្ធអំពើឆបោកលុយរាប់លានដុល្លារ៕

ប្រភព ៖ Fresh News

អត្ថបទដែលជាប់ទាក់ទង