បទចាស់សេតម្តង ៣ខែ ចេញមិនទាន់បានប៉ុន្មាន ពេជ្រ​ សូលីកាទម្លាក់ឃ្លីបខ្លីបទថ្មី ហ្វេនៗ អន្ទះសារចាំស្តាប់!

កម្សាន្ត៖ តារាចម្រៀងទោលឯករាជ ពេជ្រ​ សូលីកា បានទម្លាក់នូវកម្រងវីដេអូបទចម្រៀងខ្លី ដែលមានចំណងជើងថា «បើអូនជួបគេ» កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅក្នុងវីដេអូ ដែលបានចេញផ្សាយមួយនេះ។

តួយ៉ាង វីដេអូខ្លី របស់អ្នកម្តាយកូន ១ រូបនេះ ធ្វើឲ្យមហាជន កាន់តែទាក់ទាញ នូវសម្លេងផ្អែម ពិតជាពិរោះរណ្តំចិត្ត​រសនិយមបទសេតដូចសព្វដង បានធ្វើឲ្យហ្វេនៗ ចង់តែស្តាប់ហើយស្តាប់ទៀតតែម្តង និងទទួលបានការចែករំលែក និងចូលទស្សនាច្រើនផងដែរ។

គួរបញ្ជាក់់ផងដែរថា កាលវិភាគបទថ្មីរបស់ តារាស្រីរូបនេះ មិនដឹងថាចេញពេលណានោះទេ តែបើតាមការបង្ហោះ ដែលបានបញ្ជាក់ របស់តារាស្រីរូបនេះ លើកឡើង មួយខែចេញបទម្ដងបានហើយ ហេតុដូច្នេះ​ បទថ្មីនេះនឹងអាចចេញឆាប់ៗ ខណៈបទចុងក្រោយ ដែលមានចំណងជើង «ថែការចងចាំ» ទើបតែចេញកាលខែមុន៕

អត្ថបទដែលជាប់ទាក់ទង