ផ្សោត១ក្បាលទម្ងន់ប្រមាណ ១២០ គីឡូក្រាម ដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមា ត្រូវបានជួយសង្គ្រោះ

នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប ដោយបានជួយសង្គ្រោះផ្សោតមួយក្បាល ដែលមានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០ គីឡូក្រាម ជាប់នឹងឬសកោងកាង ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយការសង្រ្គោះចេញពីឬសព្រៃកោងកាងរួចមន្ត្រីជំនាញបាននាំយកទៅព្រលែងចូលទៅក្នុងបឹងធម្មជាតិវិញ នៅចំណុចខាងក្រៅ (ហៅឃ្លងយាយប៉ែន រ៉ន) ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមជម្រាបថា៖ពាមក្រសោប ជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយនៅកម្ពុជា ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

អត្ថបទដែលជាប់ទាក់ទង