កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារទម្លាយពីបញ្ហាផ្លូវចិត្តរបស់ខ្លួន ដែលបានប៉ះទង្គិចយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ

អ្នកនិយមតាមដានរឿងរ៉ាវតារា ជាពិសេសតារាចម្រៀង វ៉ាន់ នីឡា ច្បាស់ជាបានជ្រាបហើយពីរឿងរ៉ាវជាច្រើនរបស់នាងដែលធ្លាប់ផ្ទុះរឿងអាស្រូវប៉ះទង្គិចផ្លូវចិត្ត រហូតបានបាត់មុខឈឹងពីវិស័យសិល្បៈមួយរយៈធំទម្រាំសម្រួលផ្លូវចិត្តវិញបាន និង វិលត្រឡប់មកកាន់វិថីសិល្បៈជាថ្មីនោះ។

ក្រោយបាត់មុខអស់រយៈពេលជាយូរ កាលពីអំឡុងចុងឆ្នាំ ២០២១ កញ្ញា វ៉ាន់ នីឡា ក៏ចាប់ផ្តើមបង្ហាញខ្លួនម្តងបន្តិចៗក្នុងវិថីសិល្បៈជាថ្មី រហូតមកដល់ពេលនេះនាងក៏បានវិលត្រឡប់មកចាប់អាជីពជាតារាចម្រៀងវិញហើយ ដោយបច្ចុប្បន្ន វ៉ាន់ នីឡា ជាតារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា។

បើទោះជាវិលមកកាន់វិស័យសិល្បៈវិញក៏ពិតមែន ប៉ុន្តែកញ្ញា វ៉ាន់ នីឡា ក៏មានមុខរបរផ្ទាល់ខ្លួនមួយផ្សេងទៀតដែរ ដោយនាងគឺជាថៅកែហាងសាឡនមានយីហោថា «Beauty by Vannila» ផងដែរ។

ដោយឡែកថ្មីៗនេះ ស្របពេលកំពុងទទួលបានការគាំទ្រជាថ្មីលើវិថីសិល្បៈ និង មមាញឹកលើងអាជីពផ្ទាល់ខ្លួននោះ ស្រាប់តែកញ្ញា វ៉ាន់ នីឡា បានបង្ហោះសារទម្លាយពីបញ្ហាផ្លូវចិត្តរបស់ខ្លួន ដែលបានប៉ះទង្គិចយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ។

ក្នុងនោះ កញ្ញា វ៉ាន់ នីឡា រៀបរាប់ថា ៖ «ឆ្នាំនេះ គឺជាឆ្នាំដែលខ្ញុំជួបរឿងខកចិត្ត និង រឿងប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង ប៉ុន្តែភាពខកចិត្តទាំងអស់នោះក៏បានធ្វើឱ្យខ្ញុំអាចស្វែងរកខ្លួនឯងឃើញនៅចំនុចផ្សេងមួយទៀត ដែលខ្ញុំមិនដែលគិតថាខ្ញុំអាចធ្វើវាបាន ហើយខ្ញុំអាចតាំងចិត្តរឹងមាំ ក្រោកឈរធ្វើកិច្ចការគ្រប់សព្វបែបយ៉ាងក្នុងអំឡុងពេលដែលខ្ញុំ ស្ទើតែគ្មានកម្លាំងចិត្តទាំងញញឹមផង។ ខ្ញុំចង់អគុណខ្លួនឯង ដែលខ្ញុំក្លាហានហ៊ានទទួលយកបញ្ហាទាំងអស់ ទោះដឹងថាវាឈឺ ហើយអាចរកផ្លូវឱ្យខ្លួនឯងនៅតែមានក្តីសង្ឃឹម»៕

Processed with Lensa with Auto Adjustments

អត្ថបទដែលជាប់ទាក់ទង