កម្លាំងសមត្ថកិច្ចនគរបាលបានចាប់ខ្លួនថៅកែហាង Park Coffee លោក គុយ វ៉ាត និង ជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និង ឆបោកប្រាក់ផ្សេងៗ
កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ កម្លាំងសមត្ថកិច្ចនគរបាលបានចាប់ខ្លួនថៅកែហាង Park Coffee លោក គុយ វ៉ាត និង ជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និង ឆបោកប្រាក់ផ្សេងៗ។
ដំណឹងនៃការឃាត់ខ្លួននេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកមួយ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ។
ក្នុងនោះ តាមប្រភពព័ត៌មានបានបញ្ជាក់ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៤ ឱ្យដឹងថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ហើយនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ នេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការ៕
ប្រភព ៖ Fresh News