ប្រទេសថៃបានប្រទះហេតុកាណ៍បាក់ដីនៅការដ្ឋានផ្លូវរថភ្លើងល្បឿនលឿនក្រោមដីមួយកន្លែង ដែលបានបណ្តាលឱ្យមនុស្សចំនួន ៣ នាក់បានបាត់ខ្លួនរកមិនទាន់ឃើញ

កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ ប្រទេសថៃបានប្រទះហេតុកាណ៍បាក់ដីនៅការដ្ឋានផ្លូវរថភ្លើងល្បឿនលឿនក្រោមដីមួយកន្លែង ដែលបានបណ្តាលឱ្យមនុស្សចំនួន ៣ នាក់បានបាត់ខ្លួនរកមិនទាន់ឃើញ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅការដ្ឋានសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមដីរបស់ថៃ និង ចិន នាស្រុកប៉ាក់ចុង ខេត្តនគររាជសីមា ម៉ោងប្រហែល ១១ យប់ នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ។ នៅពេលកើតហេតុ កម្មករបាន និង កំពុងតែប្រើគ្រឿងចក្រចំនួន ៣ គ្រឿង ដើម្បីជីកដីនៅមាត់រូង ដែលមានជម្រៅប្រហែល ៦០០ ម៉ែត្រ តែសុខៗស្រាប់តែមានដីបាក់មកសង្កត់លើគ្រឿងចក្រទាំង ៣ តែម្តង។

ក្នុងនោះដែរ តាមព័ត៌មានបានឱ្យដឹងថា មានមនុស្ស ៣ នាក់ ដែលជាកម្មករបានបាត់ខ្លួន ហើយមកទល់ពេលនេះខាងអាជ្ញាធរបានព្យាយាមចុះទៅអន្តរាគមន៍ជួយផងដែរ ប៉ុន្តែនៅមិនទាន់រកឃើញជនបាត់ខ្លួនទាំង ៣ នៅឡើយទេ៕

ប្រភព៖ Khaosod

អត្ថបទដែលជាប់ទាក់ទង