នារីវ័យ ២៨ ឆ្នាំម្នាក់ មិនចេះជក់បារី មិនចេះផឹកស្រា តែពិនិត្យឃើញកើតមហារីកសួត តាមពិតមកពីម្សៅផាត់មុខ

តាមការចុះផ្សាយព័ត៌មានមួយបានឱ្យដឹងថា នារីម្នាក់មានវ័យ ២៨​ ឆ្នាំ ត្រូវគ្រូពេទ្យថតប្រទះឃើញចំណុចខ្មៅមួយនៅក្នុងសួតខាងឆ្វេង តាមរយៈការត្រួតពិនិត្យសុខភាពដែលក្រុមហ៊ុនបានផ្តល់ឱ្យ។ ក្នុងនោះ ដោយសារតែលេបថ្នាំមិនបាត់ នាងក៏សម្រេចចិត្តធ្វើការវះកាត់ ទើបដឹងថាវាគឺជាមហារីកសួត ប៉ុន្តែជាដំណាក់កាលដំបូង ដែលអាចព្យាបាលបាន។

តាមការឱ្យដឹង នារីខាងលើនេះគឺជាមនុស្សស្រឡាញ់សុខភាពណាស់ នាងមិនផឹកស្រា មិនជក់បារី ហើយតែងហាត់ប្រាណជាប្រចាំ ប៉ុន្តែចំពោះមូលហេតុដែលធ្វើឱ្យនាងកើតជំងឺមហារីកសួតនេះ គ្រូពេទ្យបានប្រាប់ថាអាចមកពីគ្រឿងសម្អាងប្រភេទម្សៅដែលនាងប្រើ។ គ្រូពេទ្យបានឱ្យដឹងទៀតថា មួយរយៈក្រោយនេះមានមនុស្សស្រីច្រើនណាស់ ដែលចាប់ផ្តើមកើតមហារីកសួតទាំងដែលមិនបានជក់បារី ផឹកស្រា ឬ ចូលចង្រ្កានធ្វើម្ហូប ដែលតាមពិតវាអាចបណ្តាលមកពីការប្រើប្រាស់គ្រឿងសម្អាងមានគុណភាពទាប ឬមិនមានប្រាប់ពីធាតុផ្សំច្បាស់លាស់។

គ្រឿងសម្អាងដែលមានគុណភាពទាប តែងមិនទាន់ឆ្លងកាត់ការយកសារធាតុ asbestos ចេញ ដែលវាគឺជាសារធាតុដែលបង្ក​​ឱ្យមានជំងឺផ្សេងៗ ជាពិសេសគឺមហារីកសួត។ ដូច្នេះហើយ គ្រូពេទ្យបានណែនាំាឱ្យនារីៗគួរ​ចៀសវាង​ការ​ប្រើ​គ្រឿងសម្អាងដែលមានគុណភាពទាប ឬ មិនស្គាល់ធាតុផ្សំច្បាស់លាស់ ដើម្បីការពារដល់ការកើតជំងឺផ្សេង៕

អត្ថបទដែលជាប់ទាក់ទង