អាជ្ញាធរជាតិអប្សរា កែសម្រួលម៉ោង បើក-បិទ ការចូលទស្សនាប្រាសាទអង្គរ និង ប្រាសាទផ្សេងៗ
នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងស្តីពីការកែសម្រួលពេលវេលាបើក-បិទ នៃការចូលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យទទួលបាននូវបទពិសោធទស្សនាមួយកម្រិតថែមទៀត ព្រមទាំងរក្សាបានទាំងសុវត្ថិភាពប្រាសាទ និង ភ្ញៀវទេសចរ។
ជាក់ស្ដែង អាជ្ញាធរជាតិអប្សរា បានកែសម្រួលនូវគោលការណ៍ដូចខាងក្រោម៖
១. ប្រាសាទដែលភ្ញៀវទេសចរនិយមទស្សនាថ្ងៃរះ
ប្រាសាទអង្គរវត្ត បើកម៉ោង ០៥៖០០ នាទីព្រឹក និង បិទម៉ោង ១៨៖០០ នាទីល្ងាច។ ក្រោយម៉ោង ១៨៖០០ នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុងបរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវទេសចរដែលកំពុងទស្សនាក្នុងប្រាសាទ អាចបន្តការទស្សនារហូតដល់ម៉ោង ១៨៖៣០ នាទីល្ងាច។
២. ប្រាសាទដែលភ្ញៀវទេសចរនិយមទស្សនាថ្ងៃលិច
ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និង ប្រាសាទភ្នំក្រោម បើកម៉ោង ០៦៖០០ នាទីព្រឹក និង បិទម៉ោង ១៩៖០០ នាទីល្ងាច។ ក្រោយម៉ោង ១៩៖០០ នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុងបរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវទេសចរដែលកំពុងទស្សនាក្នុងប្រាសាទអាចបន្តការទស្សនា រហូតដល់ម៉ោង ១៩៖៣០ នាទីល្ងាច។
៣. ប្រាសាទដទៃៗទៀត
បើកម៉ោង ០៦៖០០ នាទីព្រឹក និង បិទម៉ោង ១៨៖៣០ នាទីល្ងាច។ ក្រោយម៉ោង ១៨៖៣០ នាទី ភ្ញៀវទេសចរនឹងពុំអនុញ្ញាតឱ្យចូលក្នុងបរិវេណប្រាសាទទៀតឡើយ ប៉ុន្តែភ្ញៀវទេសចរដែលកំពុងទស្សនាក្នុងប្រាសាទអាចបន្តការទស្សនារហូតដល់ម៉ោង ១៩៖០០ នាទីល្ងាច៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖