មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស និង កូនស្រី ត្រូវគេប្រាប់ថាស្ថិតក្នុងចំណោមស./ព ៥ នាក់ដែលរកឃើញ

កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមសង្គ្រោះដែលមុជទឹករកជនងរងគ្រោះដែលបាត់ខ្លួនក្នុងហេតុការណ៍លិចទូកទំនើបតម្លៃ ៣៩ លានដុល្លាររបស់មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស Mike Lynch បានរកឃើញសពជនរងគ្រោះចំនួន ៥ នាក់ហើយ ដោយភ្លាមៗអត្តសញ្ញាណរបស់សពនីមួយៗមិនទាន់មានការប្រកាសបញ្ជាក់នោះឡើយ។

យ៉ាងណាមិញ បើតាមសារព័ត៌មាន Daily Mail សាកសពមនុស្សចំនួន ២ នាក់ក្នុងចំណោមនោះត្រូវបានប្រកាសហើយថាជាសពរបស់មហាសេដ្ឋី Mike Lynch ផ្ទាល់ រួមទាំងកូនស្រីវ័យ ១៨ ឆ្នាំរបស់លោក Hannah។

គួររំឭកថា កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ ឆ្មាំសមុទ្រប្រទេសអ៊ីតាលីបានប្រកាសរកឃើញសពមនុស្សម្នាក់ ដែលជាមេចុងភៅប្រចាំទូកទំនើប superyacht នោះឈ្មោះ Recaldo Thomas។ យ៉ាងណាមិញ បូករួមទាំងការរកឃើញសពមនុស្សបន្ថែមកាលពីម្សិលមិញទៀត នាំឱ្យមនុស្សស្លាប់សរុបក្នុងហេតុការណ៍លិចទូកនេះកើនដល់ ៦ នាក់ហើយ ខណៈជនរងគ្រោះម្នាក់ទៀតដែលបានបាត់ខ្លួននៅមិនទាន់រកឃើញនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង