ភ្ញាក់ផ្អើល! បវរកញ្ញា លឹម សុធាវី អតីត Miss Grand Cambodia ព្រះសីហនុ ២០២០ បង្ហោះបទ «អណ្ដាតម្ដាយក្មេក» រួចទម្លាយរឿងរ៉ាវក្នុងគ្រួសារ

អ្នកគាំទ្របវរកញ្ញា លឹម សុធាវី អតីត Miss Grand Cambodia ព្រះសីហនុ ឆ្នាំ ២០២០ កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាង បានយកបទចម្រៀង «អណ្ដាតម្ដាយក្មេក» របស់រាជិនីសំឡេង ម៉េង កែវពេជ្ជតា មកបង្ហោះលើហ្វេសប៊ុក ហើយថែមទាំងសរសេរបើកកកាយពីជីវិតគ្រួសារ ហាក់ដូចជាកំពុងមានរឿងក្នក់ចិត្តជាមួយម្ដាយក្មេកទៀតផង។

លឹម សុធាវី បានរៀបរាប់យ៉ាងវែងអន្លាយថា ៖ «រឿងមិនធំទេ តែគាត់ចង់ធ្វើឱ្យធំ សរសេរមកដូចខ្ញុំអាក្រកណាស់ចឹង តែចាំថា អ្នកនិយាយល្អតិចតួចនឹង ដល់កូនអ្នកធ្លាក់ដល់ 0 គេរត់ចោលតើអី? មីក្មេងអាក្រក់ម្នាក់នេះ មិនចេះសម្ដីផ្អែមទេតែកូនអ្នកធ្លាក់ដល់ណាក៏ខ្ញុំមិនដែលចោលគាត់ដែល រកអ្នកណាល្អជាងខ្ញុំបានឱ្យគាត់យកចុះ។ ផុសមកដូចខ្ញុំធ្វើបាបអ្នកណាស់អ៊ីចឹង មនុស្សតែសម្ដីអាក្រកដាក់គេក៏ខ្ញុំមិនចេះផង ឱ្យខ្ញុំទៅទើស និង ធ្វើអាក្រក់ដាក់គាត់អត់ អ្នកស្គាល់ខ្ញុំដឹងចរិតខ្ញុំហើយ បើជ្រុលជានិយាយឱ្យខ្ញុំ ខ្ញុំសូមបកស្រាយឱ្យអស់ហ្មង សួរថាអ្នកនិយាយល្អនឹង គេមាននៅមួយអត់ គេរត់ចោលគ្រប់គ្នាហើយ។ ខ្ញុំទទួលយកមិនបានទេ ស្រលាញ់កូន កាន់ជើងកូនដល់កូនខូចអស់ហើយ នៅមកបង្ខូចថាខ្ញុំអាក្រក់ទៀត នៅរឿងច្រើនទៀតចាំខ្ញុំឱ្យអស់»

ស្រីស្អាតអតីតបេក្ខភាព Miss Grand Cambodia 2020 រូបនេះ បានសម្រេចចិត្តចូលរោងការជាមួយបុរសវ័យចំណាស់ពូកែថ្នម កាលពីចុងខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ហើយក្រោយមកមិនយូរប៉ុន្មាន អ្នកនាងក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ចូលមកបំពេញសុភមង្គលក្នុងគ្រួសារ ដោយចាប់តាំងពីរៀបការមក លឹម សុធាវី ស្រឡាញ់ល្អូកល្អិននឹងគ្នាណាស់ ទើបតែលើកនេះ នាងស្រាប់តែបង្ហាញពីបញ្ហាក្នុងគ្រួសារ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលនឹកស្មានមិនដល់ឡើយ៕

អត្ថបទដែលជាប់ទាក់ទង