ករណីលិចទូកទំនើបរបស់មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស ឥលូវរកឃើញស-.ព ៥ នាក់ហើយ នៅបាត់ខ្លួនម្នាក់ទៀត
តាមការចេញផ្សាយដោយសារព័ត៌មាន Sky News កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅបានឱ្យដឹងថា សាកសពមនុស្សចំនួន ៥ នាក់ ត្រូវបានក្រុមសង្គ្រោះមុជទឹករកឃើញនៅក្នុងបំណែកទូកដែលបានលិចនាសមុទ្រនៃកោះ Sicily ប្រទេសអ៊ីតាលី ប៉ុន្តែចំពោះអត្តសញ្ញាណសពនៅមិនទាន់បានទម្លាយនៅឡើយទេ។ បច្ចុប្បន្ន ជនរងគ្រោះដែលបានបាត់ខ្លួនសល់តែម្នាក់ប៉ុណ្ណោះ ខណៈក្រុមសង្គ្រោះនៅតែបន្តរុករកដដែល ដោយក្ដីសង្ឃឹមថាជនរងគ្រោះដែលមិនទាន់រកឃើញអាចមានសំណាងនៅរស់រានមានជីវិត។
គួរឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ ឆ្មាំសមុទ្រប្រទេសអ៊ីតាលីបានប្រកាសរកឃើញសពមនុស្សម្នាក់ ដែលជាមេចុងភៅប្រចាំទូកទំនើប superyacht នោះឈ្មោះ Recaldo Thomas។ យ៉ាងណាមិញ បូករួមទាំងការរកឃើញសពមនុស្សបន្ថែមកាលពីម្សិលមិញទៀត នាំឱ្យមនុស្សស្លាប់សរុបក្នុងហេតុការណ៍លិចទូកនេះកើនដល់ ៦ នាក់ហើយ។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកដែលបានបាត់ខ្លួនទាំង ៦ នាក់ (រកឃើញសព ៥ នាក់) មានមហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស Mike Lynch និង កូនស្រីវ័យ ១៨ ឆ្នាំរបស់លោកផងដែរ។ ក្រៅពីនោះរួមមានប្រធានក្រុមហ៊ុន Morgan Stanley International លោក Jonathan Bloomer និង ភរិយា រួមទាំងមេធាវីរបស់លោក Lynch និង ភរិយាផងដែរ៕
ប្រភព៖ Sky News