ទូកទំនើបរបស់មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស ជួបខ្យល់កួចនៅសមុទ្រ រហូតលិចបាត់ខ្លួនបុគ្គលអភិជនជាច្រើននាក់ (វីដេអូស្ដែងៗ)
មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស Mike Lynch រួមទាំងកូនស្រីវ័យ ១៨ ឆ្នាំរបស់លោក និង បុគ្គលលំដាប់ ៤ រូបផ្សេងទៀតនៅតែមិនទាន់រកឃើញនៅឡើយ ក្រោយទូកទំនើប Bayesian របស់លោកជួបគ្រោះធម្មជាតិរហូតលិចចូលសមុទ្រនៅវេលាម៉ោងប្រមាណ ៥ ព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) ខណៈទូករបស់បានឈប់កម្សាន្តនៅចម្ងាយប្រមាណ ៣០០ ម៉ែត្រពីផែជិតក្រុង Palermo ប្រទេសអ៊ីតាលី។
បើតាមទិដ្ឋភាពស្ដែងៗមុន និង ក្រោយកើតហេតុដែលថតបានដោយកាមេរ៉ាសុវត្ថិភាពពីផ្ទះក្បែរនោះ បានបង្ហាញឱ្យឃើញពន្លឺភ្លើងពីទូកដ៏ប្រណីតរបស់មហាសេដ្ឋីខាងលើអំឡុងពេលកំពុងមានព្យុះភ្លៀង។ យ៉ាងណាមិញ ស្ថានភាពប្រែជាអាក្រក់ត្រឹមប៉ុន្មានវិនាទីដោយទូកមួយគ្រឿងនោះបានបាត់ស្រមោលពីលើសមុទ្រភ្លាមៗតែម្តង។
បច្ចុប្បន្នក្រុមសង្គ្រោះកំពុងព្យាយាមដុតដៃដុតជើងស្វែងរកជនរងគ្រោះដែលកំពុងតែបាត់ខ្លួន បើទោះជាមកដល់ពេលនេះក្ដីសង្ឃឹមថាពួកគេនៅរស់រានមានតិចតួចក៏ដោយ។ សូមទស្សនាវីដេអូនៅខាងក្រោម ៖