មនុស្ស ៦ នាក់កំពុងបាត់ខ្លួនក្រោយទូកទំនើប superyacht របស់មហាសេដ្ឋី Mike Lynch បានលិចចូលសមុទ្រនាដែនកោះ Sicily ប្រទេសអ៊ីតាលី

មនុស្ស ៦ នាក់កំពុងបាត់ខ្លួនក្រោយទូកទំនើប superyacht របស់មហាសេដ្ឋី Mike Lynch បានលិចចូលសមុទ្រនាដែនកោះ Sicily ប្រទេសអ៊ីតាលី។ ជនរងគ្រោះដែលបានបាត់ខ្លួនទាំងនោះរួមមាន មហាសេដ្ឋី Mike Lynch កូនស្រីវ័យ ១៨ ឆ្នាំរបស់លោក ប្រធានក្រុមហ៊ុន Morgan Stanley International លោក Jonathan Bloomer និង ភរិយា រួមទាំងមេធាវីរបស់លោក Lynch (Christopher Morvillo) និង ភរិយា នេះបើតាមការបញ្ជាក់ពីខាងអាជ្ញាធរប្រចាំប្រទេសអ៊ីតាលី។

តាមព័ត៌មាន Daily Mail បានឱ្យដឹងថា ទូកដ៏ទំនើបរបស់មហាសេដ្ឋីបច្ចេកវិទ្យាខាងលើបានចរចេញពីច្រាំងកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ តែជាសំណាងអាក្រក់ទូកចេញចំពេលអាកាសធាតុមិនល្អមានខ្យល់កួចវាយប្រហារបណ្ដាលឱ្យទូកធ្លាយលិចចូលសមុទ្រតែម្ដង។ ក្នុងហេតុការណ៍លិចទូកនេះដែរបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង ១៥ នាក់ផ្សេងទៀតសង្គ្រោះជីវិតបាន ខណៈមនុស្ស ៦ នាក់ដូចបានរៀបរាប់ខាងលើនៅមិនទាន់រកឃើញនៅឡើយ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ដ៏រន្ធត់នេះដែរកើតមានឡើងក្រោយមហាសេដ្ឋី Lynch បានធ្វើការអញ្ជើញក្រុមគ្រួសារ និង មិត្តភក្តិរបស់លោកជិះទូកទំនើបផ្ទាល់ខ្លួន ដើម្បីជប់លៀងអបអរជ័យជម្នះរបស់លោកជុំវិញការចោទប្រកាន់លើករណីក្លែងបន្លំនៅសហរដ្ឋអាមេរិក៕

ប្រភព៖ Dailymail 

 

 

មហាសេដ្ឋី Mike Lynch

ប្រធានក្រុមហ៊ុន Morgan Stanley International លោក Jonathan Bloomer

មេធាវីរបស់លោក Lynch (Christopher Morvillo)

 

អត្ថបទដែលជាប់ទាក់ទង