គួរប្រុងប្រយ័ត្ន! ស្រ្តីចិនម្នាក់បានស្ល-ា//ប់ ក្រោយពីទទួលទានអាហារឆ្អែតហើយចូលទៅងូតទឹកភ្លាមៗ

ពិតជារឿងរ៉ាវមួយដ៏គួរឱ្យភ្ញាក់ផ្អើល និង ចាត់ទុកជាមេរៀនមួយ បន្ទាប់ពីកើតមានករណីលើស្រ្តីជនជាតិចិនម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីចូលទៅងូតទឹកភ្លាមៗបន្ទាប់ពីទើបតែទទួលទានអាហារពេលល្ងាចហើយឆ្អែត។

តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះមានវ័យ ៥០ ឆ្នាំ ជាមនុស្សមានសុខភាពល្អ មិនសូវឈឺថ្កាត់អ្វីច្រើននោះទេ។ នៅថ្ងៃមួយជាថ្ងៃកើតហេតុ ដោយសារតែធ្វើការហត់នឿយពេញមួយថ្ងៃ ដល់ពេលម៉ោងបាយល្ងាចស្រ្តីរូបនេះក៏ទទួលទានអាហារមួយឆ្អែត រួចក៏បានចូលទៅងូតទឹកភ្លាមៗ។

ប្រមាណជា ១០ នាទីក្រោយមក ក្រុមគ្រួសារក៏បានប្រទះឃើញស្រ្តីខាងលើដេកដោយគ្មានសតិនៅក្នុងបន្ទប់ទឹក រីឯក្បាលក៏បែកមានឈាមហូរស្រោចខ្លួន។ ក្រុមគ្រួសារបានប្រញាប់បញ្ជូនទៅមន្ទីរពេទ្យដែរ តែជាអកុសលគ្រូពេទ្យមិនអាចជួយសង្រ្គោះបានឡើយ ហើយគេបានឱ្យដឹងថា ស្រ្តីរូបនេះបានបាត់បង់ជីវិតដោយសារខួរក្បាលខ្វះឈាម ដែលអាចកើតមកពីការងូតទឹកក្រោយពេលទទួលទានអាហារ ឬ ងូតទឹកពេលយប់ជ្រៅ។

យ៉ាងណាមិញ គ្រូពេទ្យបានឱ្យដឹងថា ក្រោយពីទទួលទានអាហារ​ ឈាមជាច្រើនត្រូវបញ្ជូនទៅប្រពន្ធរំលាយអាហារដើម្បីជួយឱ្យពួកវាធ្វើការ ហើយបើយើងងូតទឹកភ្លាមក្រោយពេលទទួលទានអាហារ នោះនឹងធ្វើឱ្យឈាមធ្វើដំណើរទៅពាសពេញរាងកាយ និង បង្កឱ្យមានហានិភ័យដាច់សរសៃឈាមខួរក្បាលខ្ពស់។ ដូច្នេះគួរឱ្យតែជៀសវាងការងូតទឹកនៅពេលក្រោយពីទទួលទានអាហារហើយ ពេលស្រវឹង ពេលដែលរាងកាយហត់ខ្លាំង ឬ ពេលដែលអាកាសធាតុក្តៅ ឬ ត្រជាក់ខ្លាំង៕

ប្រភព៖ Sanook 

Ventilator monitor ,given oxygen by intubation tube to patient, setting in ICU/Emergency room

អត្ថបទដែលជាប់ទាក់ទង