សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ បេសកកម្មរំដោះមីនរបស់កម្ពុជា និងទទួលបានការគំាទ្រជាបន្តបន្ទាប់ទៀត

ភ្នំពេញ៖ សម្ដេចធិបតីបានបង្ហាញក្ដីសង្ឃឹមនៅក្នុងពិធីសម្ភោធអគារ រដ្ឋបាលថ្មីសាលាខេត្តកំពង់ស្ពឺនិងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ ២០២៣ នេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន បង្ហាញក្ដីសង្ឃឹមថាបេសកកម្មរំដោះមីនរបស់កម្ពុជានិងទទួលបានការគាំទ្រជាបន្តបន្ទាប់ទៀតពីវិស័យឯក ជនដៃគូអភិវឌ្ឍ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ។

សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាននិងការគាំទ្រគ្រប់រូបភាពទាំងអស់ពីវិស័យឯកជន ដៃគូអភិវឌ្ឍ បណ្ដាប្រទេសជាមិត្តនិងអង្គការជាតិ-អន្តរ ជាតិដែលបានរួមចំណែកធ្វើឲ្យកម្ពុ ជាគ្មានមីននៅឆ្នាំ ២០២៥ ហើយយើងបានរួមគ្នាធ្វើ ហើយយើងត្រូវខិតខំបន្តធ្វើឲ្យសម្រេចបានដើម្បីធ្វើឲ្យប្រជាពលរដ្ឋយើងដីរបស់យើងក្លាយទៅជាកន្លែងដែលមិនមានរងហានិភ័យដោយសារគ្រាប់មីន ។

សម្តេចបន្តថាវិភាគទាននិងការគាំទ្រទាំងនេះគឺសុទ្ធតែជាកាយវិការដ៏ថ្លៃ ថ្លានិងគួរឲ្យកោតសរសើរទាំងសម្រា ប់ប្រជាជនកម្ពុជាក៏ដូចជាមនុស្សជា តិទាំងអស់មូល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា វាជាមោទនភាពរបស់កម្ពុជាមិនត្រឹម តែដោះខ្លួនឯងប៉ុណ្ណោះទេគឺបានជួយទៅដល់នៅតាមបណ្ដាប្រទេសនានា ផងដែរក្នុងការបោសសំអាតមីន ៕

អត្ថបទដែលជាប់ទាក់ទង