ថ្មីៗនេះ ឆាឆា បានបោះជំហានឡើងមួយកម្រិតទៀតហើយ បញ្ចេញស្នាដៃផលិតបទចម្រៀងថ្មីរួមគ្នានឹងតារាចម្រៀងជប៉ុន

ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់មកហើយ ឆាឆា ជា Content creator ខ្មែរមួយរូប ដែលតែងតែនាំមកនូវភាពសប្បាយរីករាយមកជូនមហាជនក្នុងបណ្ដាញសង្គមឱ្យសើចគាំង តាមរយៈរូបភាពកាត់ត វីដេអូកំប្លុកកំប្លែងប្លែកធ្វើត្រាប់តាមនានា ដែលមើលមិនចេះធុញទ្រាន់។

ក្រោយសាងកេរ្តិ៍ឈ្មោះជា Content creator មានប្រជាប្រិយហើយ ឆាឆា ក៏បានឈោងចាប់យកក្តីស្រមៃមួយទៀត ដោយក្លាយទៅជាតារាចម្រៀងអាជីបមួយរូប នៅក្នុងផលិតកម្មភ្លើងគប់ ដើម្បីបំបុកកេរ្តិ៍ឈ្មោះកាន់តែល្បី។

ដើរលើវិថីសិល្បៈក្នុងនាមជាតារាចម្រៀងហើយនោះ ថ្មីៗនេះ ឆាឆា បានបោះជំហានឡើងមួយកម្រិតទៀតហើយ ដោយសិល្បកររូបនេះបានបញ្ចេញស្នាដៃផលិតបទចម្រៀងថ្មីរួមគ្នានឹងតារាចម្រៀងជប៉ុន នាង KAMIYA។

បទចម្រៀងដែលតារាចម្រៀងកម្ពុជា ឆាឆា បានច្រៀងរួមគ្នានឹងតារាចម្រៀងជប៉ុន KAMIYA គឺមានចំណងជើងថា «100% Percent Nail REMIX» ដោយចម្រៀងមួយបទបានច្រៀងបញ្ជូលគ្នាជាច្រើនភាសាផងដែរ មានទាំងភាសាខ្មែរ ភាសាជប៉ុន ភាសាអង់គ្លេច និង ភាសាកូរ៉េបន្តិចបន្តួច៕

អត្ថបទដែលជាប់ទាក់ទង