កញ្ញា រ៉េត ស៊ូហ្សាណា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានប្រកាសក្លាយទៅជាតារាចម្រៀងក្នុងផលិតកម្មបារមី (វីដេអូ)

មួយរយៈចុងក្រោយនេះ បើទោះជាបានបង្ហាញវត្តមានក្នុងនាមជា BA របស់បណ្តាក្រុមហ៊ុនជាច្រើនក៏ពិតមែន ប៉ុន្តែតារាចម្រៀងស្រី រ៉េត ស៊ូហ្សាណា ក៏ហាក់ស្ងប់ស្ងាត់ក្នុងការបញ្ចេញបទចម្រៀងថ្មីនៅក្នុងផលិតកម្មរស្មីហង្សមាស។

កាលពីដើមខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ តារាចម្រៀងស្រីដុះពន្លកពីកម្មវិធី The Voice Cambodia រដូវកាលទី ២ រ៉េត ស៊ូហ្សាណា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែនាងបានបង្ហើបពីវិថីសិល្បៈថ្មីសម្រាប់ខ្លួន តាមរយៈការបង្ហោះរូបភាពជាច្រើនសន្លឹក។

យ៉ាងណាមិញ នៅយប់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ កញ្ញា រ៉េត ស៊ូហ្សាណា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានប្រកាសក្លាយទៅជាតារាចម្រៀងក្នុងផលិតកម្មបារមី ជាផ្លូវការតាររយៈវីដេអូមួយ។

ក្នុងវីដេអូ នៃការប្រកាសជាផ្លូវការក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មបារមីនោះដែរ បានបង្ហាញពីសាច់រឿងនៃខ្សែជីវិតលើវិថីសិល្បៈរបស់ រ៉េត ស៊ូហ្សាណា កន្លងមក ហើយនាពេលខាងមុខ ពោលគឺនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៤ តារាចម្រៀងស្រីរូបនេះ នឹងបញ្ចេញចម្រៀងដំបូង ក្នុងទ្រនំថ្មីរបស់ខ្លួនជាផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង