បើមិនចង់អាយុខ្លី រឿង ៤ យ៉ាងនេះត្រូវប្រយ័ត្ន គឺមិនគួរធ្វើដាច់ខាតនៅពេលភ្ញាក់ពីដេកព្រឹកព្រលឹមឡើង
ការងើបពីដំណេកនៅពេលព្រឹកព្រលឹម គឺពិតជាសំខាន់ណាស់ ព្រោះជាការចាប់ផ្តើមថ្ងៃថ្មីសម្រាប់យើងរាល់គ្នា ដូច្នេះហើយ ៤ យ៉ាងខាងក្រោមនេះ គួរតែចៀសវាងមិនគួរធ្វើឡើយ ក្រោយពីភ្ញាក់ពីដំណេក ព្រោះអាចបណ្តាលឱ្យប៉ះពាល់សុខភាពបាន។
១. មិនគួរប្រញាប់ប្រញាល់ពេក
ការភ្ញាក់ពីដំណេកនៅពេលព្រឹកដ៏ល្អ គឺជាការភ្ញាក់ដោយអារម្មណ៍ស្រស់ស្រាយ និង ធូរស្បើយ មិនគួរជាការប្រញាប់ប្រញាល់ពេកឡើយ ព្រោះវាអាចធ្វើឱ្យរាងកាយបញ្ចេញអរម៉ូនស្រ្តេស ដែលអាចធ្វើឱ្យប៉ះពាល់សុខភាពបាន។ ជាពិសេស អ្នកដែលចូលចិត្តតាំងម៉ោងរោទិ៍ហើយចុចបិទ គួរតែកាត់បន្ថយទើបល្អ។
២. មិនគួរឆែកទូរស័ព្ទ
តាមការស្រាវជ្រាវបានឱ្យដឹងថា ការចុចទូរសព្ទភ្លាមក្រោយពីភ្ញាក់ពីដំណេក អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពចិត្តបាន ព្រោះយើងអាចប្រមូលរឿងមិនល្អជាច្រើនពីបណ្តាញសង្គមមកដាក់ក្នុងចិត្ត នាំឱ្យរាងកាយបញ្ចេញអរម៉ូនស្រ្តេស។ ដូច្នេះហើយ ការចុចទូរស័ព្ទក្រោយពីភ្ញាក់ពីដំណេកភ្លាមៗ គួរតែកាត់បន្ថយឱ្យបានគ្រប់ៗគ្នា។
៣. មិនគួររំលងអាហារពេលព្រឹក
អ្នកដែលរំលងអាហារពេលព្រឹក ភាគច្រើនអាចញ៉ាំនំចំណីរនេះនោះផ្សេងៗពេញមួយថ្ងៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពបាន។ ជាពិសេស ការរំលងអាហារពេលព្រឹក អាចធ្វើឱ្យខ្វះជីវជាតិអាហារផងដែរ។
៤. មិនគួរផឹកកាហ្វេភ្លាមៗ
ការផឹកកាហ្វេភ្លាមនៅពេលដែលទើបពីភ្ញាក់ពីដំណេក អាចធ្វើប៉ះពាល់ជាតិស្ករនៅក្នុងឈាមបាន។ ជំនួសឱ្យកាហ្វេ យើងមកផឹកទឹកជំនួសវិញ ហើយសឹមទទួលទានកាហ្វេក្រោយពីទទួលទានអាហារពេលព្រឹកហើយ ទើបល្អដល់សុខភាពជាង៕