កំពូលតារាចម្រៀងរ៉េបកម្ពុជា វណ្ណដា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកីឡា និងក្រសួង នៅពេលត្រឡប់មកដល់ប្រទេសកំណើត
ភ្នំពេញ៖ ក្រោយពីបានចូលរួមសម្តែងក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង កំពូលតារាចម្រៀងរ៉េបកម្ពុជា វណ្ណដា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំកីឡា និងក្រសួង នៅពេលត្រឡប់មកដល់ប្រទេសកំណើត។
ការទទួលស្វាគមន៍នេះមាន ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកចលនាអភិវឌ្ឍកីឡា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ត្រី ក៏ដូចជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង អ្នកសារព័ត៌មាន បូករួមអ្នកគាំទ្ររាប់រយដូច្នេះដែរ៕
ប្រភព៖ VDFam-ForReal