សិស្សថ្នាក់មតេយ្យអាយុ ៨ ឆ្នាំម្នាក់នៅសៀមរាប ស្ល-ា..ប់ចោលគ្រួសារ និង មិត្តរួមថ្នាក់ ដោយសារស្លាក់ពោ

ជារឿងដ៏គួរឱ្យសោកសង្រេងមួយ ដោយក្មេងស្រីម្នាក់នៅសៀមរាប ទើបតែរៀនថ្នាក់មត្តេយ្យសិក្សា ត្រូវបានអស់ជីវិតដោយសារស្លាក់ចំណី (ពោត) បណ្ដាលឱ្យស្លាប់ចាកចោលក្រុមគ្រួសារជាទីស្រឡាញ់ និង មិត្តរួមថ្នាក់ គួរឱ្យស្រណោះអាសូរបំផុត។

ទាក់ទិនទៅនឹងករណីនេះ បើតាមការឱ្យដឹងពី សាលាបឋមសិក្សាគោកស្រុក បានបញ្ជាក់នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅថា ក្មេងស្រីដែលបានបាត់បង់ជីវិតមានឈ្មោះ ចម ច័ន្ទលក្ខិណា អាយុ ៨ ឆ្នាំ ជាកូនសិស្សថ្នាក់មត្តេយ្យកម្រិតខ្ពស់ នៃសាលាបឋមសិក្សាគោកស្រុក ដែលបានស្លាប់ដោយសារស្លាក់ចំណី (ពោត) ដោយខាងសាលាក៏បានចូលរួមរំលែកទុក្ខសូមវិញ្ញាណក្ខន្ធក្មេងស្រីទៅកាន់ឋានសុគតិភព កើតជាតិណាៗកុំឱ្យអាយុខ្លីដូចជាតិនេះទៀត។

បច្ចុប្បន្ន សពកុមារីត្រូវបានធ្វើបុណ្យ និង ដង្ហែរៀបចំទៅតាមប្រពៃណីខ្មែរ នៅឯភូមិកំណើតរបស់ក្មេងស្រី ដោយមានការចូលរួមពីសាច់ញាតិ ក៏ដូចជាកុមាររួមបឋមសិក្សាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង