យន្តហោះមួយគ្រឿងដឹកមនុស្សសរុប ៦១ នាក់ បានធ្លាក់ផ្ទុះឆេះនៅ Sao Paulo ប្រទេសប្រេស៊ីល បណ្ដាលឱ្យជនរងគ្រោះទាំងអស់បានបាត់បង់ជីវិត

យន្តហោះមួយគ្រឿងដឹកមនុស្សសរុប ៦១ នាក់ បានធ្លាក់ផ្ទុះឆេះនៅ Sao Paulo ប្រទេសប្រេស៊ីល បណ្ដាលឱ្យជនរងគ្រោះទាំងអស់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង

យន្តហោះ ATR 72-500 ដំណើរការដោយក្រុមហ៊ុន Voepass បានធ្លាក់លើដីក្បែរកន្លែងពលរដ្ឋរស់នៅនាក្រុង Vinhedo កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ ខណៈកំពុងហោះហើរចេញពីតំបន់ Cascavel រដ្ឋ Parana ទៅកាន់ព្រលានយន្តហោះអន្តរជាតិ Guarulhos រដ្ឋ Sao Paulo។ លើយន្តហោះនោះដែរ មានអ្នកដំណើរចំនួន ៥៧ នាក់ និង​ បុគ្គលិកចំនួន ៤ នាក់។

តាមវីដេអូស្ដែងៗ បានបង្ហាញឱ្យឃើញយន្តហោះមួយគ្រឿងនេះ ហោះសុខៗក៏ចាប់ផ្ដើមក្រឡាប់ខ្លួន ហើយធ្លាក់ចុះមកផ្ទុះឆេះតែម្ដង។ តាមការបញ្ជាក់ពីខាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រចាំប្រទេសប្រេស៊ីល បានលើកឡើងថា យន្តហោះដែលធ្លាក់នោះគឺដំណើរការក្នុងឆ្នាំ ២០១០ វានៅមានសភាពល្អ និង មានការចុះឈ្មោះ ហើយលិខិតបញ្ជាក់ត្រឹមត្រូវ។ បច្ចុប្បន្នខាងក្រុមហ៊ុន Voepass កំពុងសហការជាមួយអាជ្ញាធរ ដើម្បីស្វែងរកមូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ៕

ទស្សនាវីដេអូទីនេះ

ប្រភព៖ VN Express

អត្ថបទដែលជាប់ទាក់ទង