ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រកាសឱ្យពលរដ្ឋខ្មែររស់នៅខេត្ត ៥ នេះ ប្រុងប្រយ័ត្ន ខណៈតំបន់នេះអាចប្រឈមហានិភ័យរលកស៊ូណាមិ

ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ បានជម្រាបជូនដំណឹងមួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និង សិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដី កម្រិត ៦ នៅខេត្ត Miyazaki ស្ថិតនៅភាគនិរតីប្រទេសជប៉ុន អាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Kochi, ខេត្ត Miyazaki, ខេត្ត Oita, ខេត្ត Kagoshima និង ខេត្ត Ehime។

អាស្រ័យហេតុនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានសូមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និង អនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការជម្លៀស ឬ ប្រសិនបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ អាចជូនដំណឹងមកស្ថានទូតជាបន្ទាន់ តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374។

សូមរំឭកផងដែរថា កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដី កម្រិត ៦ នៅខេត្ត Miyazaki និង ហានិភ័យនៃរលកយក្សស៊ូណាមិនៅខេត្ត Miyazaki, Kochi, Oita, Kagoshima និង Ehime៕

ប្រភព ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន

អត្ថបទដែលជាប់ទាក់ទង