តារាសម្ដែង អ្នកនាង សឿ សុធារ៉ា បានប្រកាសដំណឹងដ៏សោកសង្រេង បងស្រីជាទីគោរពស្រឡាញ់របស់នាង បានទទួលមរណភាពហើយ

តារាសម្ដែង អ្នកនាង សឿ សុធារ៉ា បានប្រកាសដំណឹងដ៏សោកសង្រេងមួយនៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ នេះ ដោយបងស្រីជាទីគោរពស្រឡាញ់របស់នាង បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង។

សឿ សុធារ៉ា បានរៀបរាប់ទាំងទុក្ខសោកនៅលើគណនីហ្វេសប៊ុក ប្រាប់ពីដំណើរដើរទងនៃការស្លាប់របស់បងស្រី គឺអំឡុងពេលគ្រូពេទ្យកំពុងត្រៀមវះកាត់ដុំគីសនៅឆ្អឹង-ក ធ្វើឱ្យបងស្រីនាង ភ័យខ្លាចរហូតគាំងបេះដូងបណ្ដាលឱ្យបាត់បង់ជីវិត បន្ទាប់ពីឃើញគ្រូពេទ្យយកម្ជុលបូមទឹកក្នុងសួតធំប្រវែងមួយចំអាម។

អ្នកស្លាប់ទៅបានផុតទុក្ខ ផុតការឈឺចាប់ហើយ ប៉ុន្ដែបើងាកមកអ្នកនៅរស់វិញ ពោលគឺអ្នកនាង សឿ សុធារ៉ា បានប៉ះទង្គិចផ្លូវចិត្តជាខ្លាំង និង ទទួលយកមិនទាន់បានឡើយ ព្រោះក្នុងរយៈពេលតែ ២ ឆ្នាំប៉ុណ្ណោះ តារាស្រីរូបនេះបានបាត់បង់មនុស្សជិតដិតបំផុតក្នុងជីវិតដល់ទៅ ៣ នាក់ មានដូចជា ម្ដាយ ឪពុក និង ចុងក្រោយនេះ គឺជាបងស្រីបង្កើតទៀត៕

អត្ថបទដែលជាប់ទាក់ទង