អ្នកទេសចរ និងមគ្គុទ្ទេសថៃ សុរបចំនួន ២៤ នាក់ បានជាប់នៅក្នុងល្អាងភ្នំមួយកន្លែង ដែលអាជ្ញាធរព្យាយាមជួយយកចេញមកវិញបានត្រឹមតែ ២៣ នាក់ ចំណែកឯមគ្គុទ្ទេសក៍ ១ នាក់ត្រូវបានស្លាប់
នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ មានអ្នកទេសចរ និងមគ្គុទ្ទេសថៃ សុរបចំនួន ២៤ នាក់ បានជាប់នៅក្នុងល្អាងភ្នំមួយកន្លែង ដែលអាជ្ញាធរព្យាយាមជួយយកចេញមកវិញបានត្រឹមតែ ២៣ នាក់ ចំណែកឯមគ្គុទ្ទេសក៍ ១ នាក់ត្រូវបានស្លាប់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅល្អាង Nam Talu តំបន់ Ban Ta Khun ខេត្តស៊ុរ៉ាតថានី ប្រទេសថៃ។ ក្នុងនោះ មានមគ្គុទ្ទេសក៍ ២ នាក់ បាននាំអ្នកទេសចរ ២២ នាក់ ទៅលេងក្នុងល្អាងកើតហេតុខាងលើ ហើយចៃដន្យក៏មានភ្លៀងធ្លាក់ បណ្តាលឱ្យទឹកហូរចូលក្នុងល្អាងយ៉ាងគំហុក ធ្វើឱ្យមិនអាចចេញមកក្រៅវិញបាន។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងទៀតថា ក្រុមអាជ្ញាធរបានចុះទៅអន្តរាគមន៍ជួយសង្រ្គោះបាន អ្នកទេសចរទាំងអស់ ២២ នាក់ ព្រមទាំងមគ្គុទ្ទេសក៍ ១ នាក់ ចំណែកមគ្គុទ្ទេសក៍ ១ នាក់ទៀត ត្រូវបានគេឱ្យដឹងថា បានស្លាប់បាត់បង់ជីវិតទៅហើយ៕