មន្ត្រីរាជការស៊ីវិល នឹងទទួលបានប្រាក់ឧបត្ថម្ភម្នាក់ ៥ ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែកញ្ញា និង ខែតុលា ឆ្នាំ ២០២៤ ដែលរាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀលក្នុងម្នាក់ៗជូនមន្ត្រីរាជការ។
ក្រសួងមុខងារសាធារណៈ បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ រៀបចំការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុបប្រចាំខែកញ្ញា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ និង ត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី ១ សម្រាប់ខែតុលា ឆ្នាំ ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី ១ នៃខែតុលា និង លើកទី ២ ឱ្យបានក្នុងសប្តាហ៍ទី ៣ នៃខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន។ ដោយឡែកសម្រាប់ការបើកផ្តល់បៀវត្សខែវិច្ឆិកា ឆ្នាំ ២០២៤ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖