សម្តេចធិបតី ហ៊ុន ម៉ាណែត អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតុលាការ គឺជាយន្តការបន្ថែមលើប្រព័ន្ធដោះស្រាយវិវាទ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃទី ២៧ ខែ តុលា ២០២៣ នៅក្នុងកិច្ចពិភាក្សាលើរបៀបវារៈការពិនិត្យលើសេច ក្តីព្រាងព្រះរាជក្រឹត្យស្ដីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺ ជាវិធានការមួយនៃការពង្រឹងនិងលើកកំពស់គុណភាពនិងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធានពន្លឹះទាំងប្រាំ។

នៅក្នុងរបៀបវារៈទី១ នេះត្រូវផ្សាយបន្តផ្ទាល់ដើម្បីបើកចំហរដោយសារធារណៈមតិជាតិនិងអន្តរជាតិបានជ្រាបអំពីវឌ្ឍនភាពនៃកិច្ចការដ៏សំខាន់នេះ។
សម្តេចធិបតីមានប្រសាសន៍ថា «ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតុលាការគឺជាវិធានការមួយនៃការពង្រឹងនិងលើកកំពស់គុណភាពនិងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធាន ពន្លឹះទាំងប្រាំដែលខ្ញុំបានដាក់ចេញការពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើក ដំបូងនៅថ្ងៃ ២៤ សីហាឆ្នាំ ២០២២ កន្លងទៅ។ ដូច្នេះ របៀបវារៈនេះពិតជាមានសំខាន់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពល រដ្ឋរបស់យើង។ការរៀបចំនិងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាក្រៅប្រព័ន្ធ តុលាការគឺជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទដែលជាកិច្ចការមួយសំខាន់ណាស់ហើយរាជរដ្ឋាភិបាលអាណត្តិមុនក៏បានជំរុញនៅក្នុងការដោះស្រាយនេះដើម្បីលើកកម្ពស់គុណ ភាពនិងប្រសិទ្ធភាពនិងភាពរហ័សរហួននៃការដោះស្រាយវិវាទ»

សម្តេចធិបតីបន្តថាការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការក្នុង គោលបំណងទី១.គឺកាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតា មសាលាចំរះក្តី ទី២.គឺបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់ តែកៀកទៅហ្នឹងប្រជាពលរដ្ឋ និងទី៣.ធានាបាននៅសុខដុមរមនានិងយុត្តិធម៌សង្គមសម្រាប់ប្រជាពលរដ្ឋយើង ។

សម្តេចធិបតីបន្តថា៖ក្រៅពីការដាក់ចេញនគោលនយោបាយកម្មវិធីអាទិភាពសម្រាប់ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋក្រីក្រគ្រួសារហានិភ័យកសិកររបស់យើងការផ្ដល់ការរៀបចំនូវយន្តការសំខាន់នេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាផ្សេងៗជាពិសេសឈានទៅដល់ការរៀបចំឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពាលរដ្ឋដែលត្រូវការផ្តល់សេវាផ្សេងៗដែលក្នុងនោះរួមទាំងសេវាផ្លូវច្បាប់ផង ។អញ្ចឹងកិច្ចការទាំងអស់នេះយើងបានធ្វើច្រើនហើយការរៀបចំអាជ្ញាធរជាតិសម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះគឺដើម្បីបង្កើននិងដោះស្រាយបញ្ហានៅតាមគោលគំនិតដែលខ្ញុំបានលើកខាងលើ ៕

អត្ថបទដែលជាប់ទាក់ទង