ម៉ាក់ៗមាន ប.ស.ស ចង់ស្នើសុំប្រាក់បំណាច់មាតុភាព ចាំបាច់ត្រូវមានឯកសារ ៦ មុខនេះ
នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម បានចែករំលែកពីឯកសារសំខាន់ៗ សម្រាប់ស្នើសុំប្រាក់បំណាច់មាតុភាព។
ប.ស.ស បានបញ្ជាក់ឱ្យដឹងថា ឯកសារសំខាន់ៗ ដើម្បីស្នើសុំប្រាក់បំណាច់មាតុភាពមានដូចជា៖
១. លិខិតចេញពីមន្ទីរពេទ្យ ឬបញ្ជាក់ថាបានសម្រាលកូន
២. សំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតកូន
៣. ប័ណ្ណ ប.ស.ស. និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៤. ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ
៥. គណនីធនាគារអេស៊ីលីដា ឬធនាគារកាណាឌីយ៉ា
៦. លិខិតផ្ទេរសិទ្ធិ (ករណីអនុញ្ញាតឱ្យសាច់ញាតិបើកជំនួស និងត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសាច់ញាតិ)។
បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់លម្អិតផងដែរថា ករណីសម្រាលកូនធ្វើឡើងនៅពេទ្យមិនមែនដៃគូ ប.ស.ស. សាមីខ្លួនត្រូវមកពិនិត្យសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ដើម្បីមានសិទ្ធិស្នើសុំប្រាក់បំណាច់មាតុភាព៕