គ្រុនឈាមមិនកើតតែលើកុមារទេ មនុស្សពេញវ័យក៏អាចកើត ហើយរោគសញ្ញាសំខាន់ៗមាន ៥ នេះ កុំភ្លេចសង្កេតមើល

មកដល់រដូវវស្សា ភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃ វាជាឱកាសអំណោយផលបំផុតនៃប្រភពមូសខ្លា។ ដូចយើងបានដឹងស្រាប់ មូសខ្លាអាចបង្កឱ្យកើតជំងឺគ្រុនឈាម ជាពិសេសទៅលើកុមារ តែយ៉ាងណាមិញ ជំងឺគ្រុនឈាមក៏អាចកើតលើមនុស្សពេញវ័យផងដែរ។

ជាក់ស្តែង តាមរយៈការបង្ហោះរបស់មន្ទីរពេទ្យកាល់ម៉ែតនៅលើបណ្តាញសង្គម ខាងមន្ទីរពេទ្យបានលើកឡើងពីរោគសញ្ញាចំនួន ៥ នៃជំងឺគ្រុនឈាមលើមនុស្សពេញវ័យយ៉ាងដូច្នេះថា ៖ រោគសញ្ញានៃជំងឺគ្រុនឈាមលើមនុស្សពេញវ័យ! ជំងឺគ្រុនឈាមជាទូទៅតែងតែកើតមាននៅលើកុមារ តែបច្ចុប្បន្ននេះនៅកម្ពុជាក៏មានករណីខ្លះកើតមាននៅលើមនុស្សពេញវ័យដូចគ្នា។ យើងសង្កេតឃើញថា ជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា ដោយហេតុថារដូវភ្លៀងជាអំណោយផលដល់ការកកើតពពួកមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ។

រោគសញ្ញា ៖ ក្តៅខ្លួនខ្លាំង, ឈឺក្បាល, ឈឺខ្លួន និង សាច់ដុំ, ក្អួតចង្អោរ និង ស្នាមអុជក្រហមលើស្បែក»។ ដូច្នេះ បើប្រិយមិត្តមានអាការដូចបានលើកឡើងនេះ គួរប្រញាប់ទៅមន្ទីរពេទ្យត្រួតពិនិត្យឈាម និង ទទួលយកការព្យាបាលឱ្យទាន់ពេល៕

អត្ថបទដែលជាប់ទាក់ទង