អាសូរណាស់! ភរិយាអាកាសយានិក ខេង ឆៃយុទ្ធ ឈររង់ចាំទទួលធាតុស្វាមីមុខរោងបុណ្យ (វីដេអូ)
សពអាកាសយានិកទាំង ២ រូប ដែលបានពលីក្នុងបេសកកម្មហ្វឹកហ្វឺន ហើយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ ត្រូវបានសម្រេចបូជានៅក្បែរទីតាំងកើតហេតុតែម្ដង ពោលគឺពិធីបូជាសពនឹងធ្វើឡើងនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ ក្រោយមានការឯកភាពយល់ព្រមពីសំណាក់ក្រុមគ្រួសាររបស់អាកាសយានិកទាំង ២។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការបូជាសពនៅក្បែរទីតាំងកើតហេតុ មិនបញ្ជូនមកភ្នំពេញ ដោយសារស្ថានភាពអាកាសធាតុពេលនេះ មានភ្លៀងធ្លាក់ខ្លាំងពេកពិបាកក្នុងការដឹកជញ្ជូនសព ដែលអាចប្រើប្រាស់ពេលវេលាដល់ទៅ ៧-៨ ថ្ងៃឯណោះ ម្យ៉ាងភូមិសាស្រ្តដែលត្រូវឆ្លងកាត់ក៏មានជ្រោះជ្រៅ និង ចោទខ្លាំង ចំណែកឯកម្លាំងដឹកជញ្ជូនក៏មានសភាពទ្រុឌទ្រោមផងដែរ។
ទោះជាយ៉ាងណា ការបូជាសព នឹងប្រព្រឹត្តទៅតាមប្រពៃណី ដោយមានអាចារ្យ និង ការរៀបចំផ្សេង ហើយធាតុអាកាសយានិកទាំង ២ រូប នឹងបញ្ជូនមកភ្នំពេញដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណី ឱ្យស័ក្ដិសមនឹងកិត្តិយសនៅថ្ងៃទី ១ ខែសីហា នេះ។
យ៉ាងណាមិញ ក្រោយពីបូជាសពរួចរាល់ នៅក្បែរទីតាំងកើតហេតុហើយនោះ ធាតុរបស់អាកាសយានិកទាំង ២ បានដឹកមកកាន់រោងបុណ្យ និង បន្តរៀបចំទៅតាមប្រពៃណីផងដែរ។
ដោយឡែក អ្វីដែលកំពុងតែធ្វើឱ្យមហាជនកាន់តែខ្លោចចិត្តបន្ថែមទៀតនោះ គឺវីដេអូនៃការរង់ចាំទទួលរបស់ភរិយាអាកាសយានិក ខេង ឆៃយុទ្ធ ដែលឈររង់ចាំធាតុរបស់ស្វាមីនៅមុខរោងបុណ្យ ឃើញហើយស្រណោះបំផុត៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖