អតីតតារាសម្ដែង វ៉ាង ស្រីណូ បញ្ជាក់ច្បាស់ៗ រឿងទម្ងន់កូន ៨ ខែ ទាំងមិនមានស្វាមី

ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ជាពិសេសប្រិយមិត្តដែលស្រឡាញ់ចូលចិត្តអតីតតារាសម្ដែង វ៉ាង ស្រីណូ មានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីបានដឹងពីព័ត៌មាននាងមានទម្ងន់កូនស្រី ៨ ខែក្នុងផ្ទៃ ទាំងកន្លងមកតារាស្រីរូបនេះ តែងអះអាងនៅក្នុងឡាយប្រាប់អ្នកគាំទ្រថា នាងនៅ Single មិនមានស្វាមីទេ។

មកដល់ពេលនេះនៅតែមានប្រិយមិត្តមួយចំនួន ហាក់មិនទាន់ជឿនៅឡើយទេថា វ៉ាង ស្រីណូ ទម្ងន់កូនក្នុងផ្ទៃ ៨ ខែ ហើយក៏មានមហាជនជាច្រើនបានលើកសំណួរឡើងពាក់ព័ន្ធនឹងការទម្ងន់ ប៉ុន្ដែមិនបង្ហាញមុខស្វាមីរបស់ វ៉ាង ស្រីណូ។

ពាក់ព័ន្ធនឹងចម្ងល់ទាំងអស់នេះ វ៉ាង ស្រីណូ បានបកស្រាយយ៉ាងច្បាស់លាស់ថា ៖ «នាងខ្ញុំមានផ្ទៃពោះមែន , ខ្ញុំអត់មានប្តីទេ ខ្ញុំនៅតែជាស៊ីងហ្គលដដែល ឥឡូវខ្ញុំជាស៊ីងហ្គលមាំមី ដូចខ្ញុំបានប្រាប់ចឹង! ខ្ញុំយកកូនតាមបែបវិទ្យាសាស្ត្រ (ចាក់មេជីវិត) ! ពេលនេះអាយុផ្ទៃពោះ 8 ខែហើយ! ចាប់ផ្តើមតាំងគភ៌ពីខែ មករា មក តែខ្ញុំមានសំណាងពពោះកូននេះមិនចាញ់ សុខភាពរឹងមាំ ខ្ញុំធ្វើដំណើរហោះហើរបានគ្រប់ប្រទេសទាំងអាស៊ី អឺរ៉ុប អាមេរិក , ពេលមានផ្ទៃពោះខ្ញុំមានរីករាយ មិនបាក់ទឹកចិត្តដូចម្តាយពពោះមួយចំនួន, ខ្ញុំធ្វើការបានធម្មតា ឡាយលក់ធម្មតា បងប្អូនដែលមើលឡាយខ្ញុំទាំងអស់មើលមិនដឹងថាខ្ញុំមានទម្ងន់ផង! កូនក្នុងផ្ទៃជាកូនស្រី និង ត្រូវសម្រាលខែ 09 ខាងមុខនេះ»

 

អត្ថបទដែលជាប់ទាក់ទង