ភ្ញាក់ផ្អើល! បន្ទាប់ពីផេកផ្លូវការរបស់ D-Man បានប្រកាសពីការចាកចេញរបស់សមាជិកក្រុម ២ រូប គឺលោក Sambath Sok និង លោក Speed
នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ អ្នកគាំទ្រក្រុមចម្រៀង និង រាំ D-Man មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីផេកផ្លូវការរបស់ D-Man បានប្រកាសពីការចាកចេញរបស់សមាជិកក្រុម ២ រូប គឺលោក Sambath Sok និង លោក Speed។
ក្នុងនោះ ផេកផ្លូវការខាងលើក៏បានបញ្ជាក់ថា លោក Sambath Sok និង លោក Speed សម្រេចចាកចេញពីក្រុម ដើម្បីបន្តដំណើរជាសិល្បករទោល ដើម្បីផ្តោតសំខាន់បន្ថែមក្នុងដំណើររៀងៗខ្លួនក្នុងនាមជា Solo Artist។
បន្ថែមពីនោះ សមាជិក ៣ រូប ផ្សេងទៀត រួមមាន លោក Meng, លោក Rak និង លោក Piseth នឹងបន្តដំណើរក្នុងនាមជាក្រុម D-Man បន្តទៀត៕